កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងទិសដៅអនុវត្តសប្តាហ៍បន្តក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០១៨
1,319

ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៨
លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រចាំសប្តាហ៍ និងទិសដៅអនុវត្តសប្តាហ៍បន្ទាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានរបៀបវីរៈដូចខាងក្រោម៖
១.ការផ្សព្វផ្សាយអនុក្រឹត្យលេខ ៥៩អនក្រ.បក
២.បទបង្ហាញស្តីពីបេឡាជាតិរបបសន្តិសុខសង្គម
៣.ផ្សព្វផ្សាយការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត
៤.មតិយោបល់របស់ថ្នាក់ដឹកនាំខណ្ឌទាំង២ និងការិយាល័យចំណុះមន្ទីរទាំង១០ (បញ្ហាប្រឈម និងដំណោះស្រាយ)
៥.មតិបូកសរុបលទ្ធផល និងបិទអង្គប្រជុំរបស់លោកប្រធានអង្គប្រជុំ
ជាលទ្ធផលការងារបង្កបង្កើនផលសម្រេចបានដូចខាងក្រោម៖
  -ផែនការ            ១១៣,៦០០ហ.ត
            -ភ្ជួរសរុប            ១៨៥,៤៥៧ហ.ត
            -ភ្ជួរដោយគ្រឿងយន្ត ១៤៥,៦៦២ហ.ត
            -សាបសរុប        ៦,១៩០ហ.ត
            -ស្ទូង ព្រោះ        ១១៣,៥៤៨ហ.ត
            -ភាគរយ            ៩៩,៩៥ %
            -ដំណាំរួមផ្សំ       ៣,២៨៦ ហ.ត
ចំពោះលទ្ធផលសម្រាប់អនុវត្តសប្តាហ៍បន្ទាប់សំខាន់ៗរួមមាន៖
-បន្តចុះតាមដានស្ថានភាពថែទាំដំណាំស្រូវ ការថែរក្សាទឹក និងការផ្តល់បច្ចេកវិទ្យាប្រមូលផលស្រូវស្រាលខាងមុខ
-ចងក្រងស្ថិតិគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មប្រចាំឆ្នាំ២០១៨ ជូននាយកដ្ឋានវិស្វកម្មកសិកម្ម
-បន្តចុះពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់, ពិនិត្យតាមដានកសិដ្ឋានចិញ្ចឹមសត្វ, ពិនិត្យ និងព្យាបាលជម្ងឺសត្វ, ចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ-ក្របីតាមបណ្តាស្រុក និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន
-បន្តចុះត្រួតពិនិត្យបទល្មើសជលផល, សហគមន៍ស្រះជម្រកត្រីធម្មជាតិ និងស្រង់ស្ថិតិការផលិត និងលក់កូនត្រីពូជ
-បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ, ជំរុញការធ្វើនិយ័តកម្មច្បាប់ដល់បណ្តារោងអាជីវកម្មផល អនុផលព្រៃឈើ, បន្តការថែទាំ និងការបណ្តុះកូនឈើ
 

ចំនួនអ្នកចូលទស្សនា
Flag Counter