ប្រជុំប្រចាំខែតុលា​ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៤ តុលា ២០១៨
1,364

នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៨

​នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំការប្រជុំប្រចាំខែតុលា និងទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំខ័ណ្ឌទាំង២ ការិយាល័យចំណុះមន្ទីរទាំង១០ និងការិយាល័យកសិកម្មស្រុក ក្រុង ទាំង៨។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារកសិកម្ម និងការងារពាក់ព័ទ្ធផ្សេងៗទៀត ប្រចាំខែតុលា និងលើកទិសដៅបន្ត សម្រាប់អនុវត្តនៅខែបន្ទាប់។ ជាលទ្ធផលការងារបង្កបង្កើនផលសម្រេចបានដូចខាងក្រោម៖

  •             -ផែនការ            ១១៣,៦០០ហ.ត
  •             -ភ្ជួរសរុប            ១៨៥,៤៥៧ហ.ត
  •             -ភ្ជួរដោយគ្រឿងយន្ត ១៤៥,៦៦២ហ.ត
  •             -សាបសរុប        ៦,១៩០ហ.ត
  •             -ស្ទូង ព្រោះ        ១១៣,៥៤៨ហ.ត
  •             -ភាគរយ            ៩៩,៩៥ %
  •             -ដំណាំរួមផ្សំ       ៣,២៨៦ ហ.ត

ចំពោះលទ្ធផលសម្រាប់អនុវត្តខែបន្ទាប់សំខាន់រួមមាន៖

  • ចុះពិនិត្យស្ថានភាពលូតលាស់ របស់ដំណាំស្រូវរដូវវស្សា ណែនាំអំពីការគ្រប់គ្រងទឹកក្នុងស្រែអោយបានល្អ និងតាមដានវត្តមានកត្តាចង្រៃផ្សេងៗលើដំណាំ
  • បន្តតាមដានការអនុវត្តគម្រោងជម្រុញផលិតកម្មស្បៀង គម្រោងជម្រុញផលិតកម្មដំណាំបន្លែរដូវវស្សា និងគម្រោងឡាំសិត ២
  • បន្តចុះស្រង់ធ្វើបច្ចុប្បន្នភាព និងបូកសរុបស្ថិតិគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មប្រចាំឆ្នាំ២០១៨
  • បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអាជីវកម្មសម្ភាកសិកម្មនៅស្រុកថ្ពង, ភ្នំស្រួច និងគងពិសី
  • បន្តចុះពិនិត្យតាមដានមូដ្ឋានអាជីវកម្មសម្ភាកសិកម្ម ជមរុញការអនុវត្តច្បាប់ជូនអាជីវកម្មជូនអាេជីវករ និងមានវិធានការផ្លូវច្បាប់ចំពោះជនប្រព្រឹត្តបទល្មើស
  • បន្តចុះពិនិត្យតាមដាន និង សម្របសម្របសម្រួល ការងារដាំដុះរបស់ក្រុកហ៊ុនសប្បទានសេដ្ឋកិច្ច
  • បន្តចុះត្រួតពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់ ពិនិត្យតាមដាន និងព្យាបាលជម្ងឺសត្វ បន្តចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ-ក្របីតាមបណ្តាលស្រុក និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន
  • បន្តចុះត្រួតពិនិត្យបទល្មើសជលផល, សហគមន៍ស្រះជម្រកត្រីធម្មជាតិ និងស្រង់ស្ថិតិការផលិត និងលក់កូនត្រីពូជ
  • បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ, ជម្រុញការធ្វើវិយ័តកម្មច្បាប់ដល់បណ្តារោងជីវកម្មផល អនុផលព្រៃឈើ, បន្តការថែទាំ និងការបណ្តុះកូនឈើ
  • រៀបចំរបាយការណ៍ស្នើសុំបៀវត្សខែវិច្ឆិកា ឆ្នាំ២០១៨
  • ចុះស្រង់តម្លៃទីផ្សារកសិផលប្រចាំសប្តាហ៍ បញ្ជូនទៅនាយកដ្ឋានផែនការស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចំនួនអ្នកចូលទស្សនា
Flag Counter