វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រងការធ្វើអាជីវកម្មសម្ភារៈកសិកម្មវគ្គទី៨
ចេញ​ផ្សាយ ១៩ តុលា ២០១៨
1,299

នាព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨

លោកឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រងការធ្វើអាជីវកម្មសម្ភារៈកសិកម្មវគ្គទី៨ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរូមសរុបចំនួន ១១៨នាក់/ស្រ្តីចំនួន ។ វគ្គបណ្តុះបណ្តាលនេះ មានគោបំណង ពង្រឹងសម្ថភាព ការយល់ដឹងរបស់អាជីករ កសិករ យល់ដឹងឱ្យបានកាន់តែច្បាស់អំពីគុណសម្បត្តិ និងគុណវិបត្តិ នៃការប្រើប្រាស់សម្ភារកសិកម្ម លិខិតបទដ្ឋានគតិយុទ្ធនានាទាក់ទងនឹងការធ្វើអាជីវកម្មកសិកម្មជាដើម។ ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងសំណេះសំណាល ដល់សិក្ខាកាមទាំងអស់ ព្រមទាំងមានមតិណែនាំ និងផ្តល់ជាគំនិតគន្លឹះមួយចំនួន ក្នុងការប្រើប្រាស់ថ្នាំ ជី កសិកម្មឱ្យបានត្រឹមត្រូវ និងសមស្រប សម្រាប់សុខភាពទូទៅរបស់ប្រជាពលរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter